Skip to main content

Posts

Showing posts from May, 2019

បាត់ដំបងដែលទេសចរមើលរំលង

បាត់ដំបងជាខេត្តចំណាស់មួយរបស់កម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យ និង​ល្បីឈ្មោះជាខេត្តផលិតស្រូវលេខមួយរបស់ប្រទេស។ ខេត្តនេះក៍សំបូរកន្លែងទស្សនាយ៉ាងច្រើន មិនចាញ់ខេត្តដទៃទេ តែមិនទាន់ក្លាយជាគោលដៅទេសចរណ៍ចម្បងដូចខេត្តសៀមរាប រឺកំពតទេ។ តែយ៉ាងណា ការរៀបចំទស្សនាចរណ៍នៅក្នុងខេត្តកំពុងត្រូវបានរៀបចំឲ្យបានល្អប្រសើរគួរឲ្យសរសើរ។បើយើងនិយាយពីក្រុងបាត់ដំបងវិញ វាជាក្រុងចំណាស់មួយស្ទើរតែថាល្អដាច់ជាងគេក្នុងចំណោមក្រុងទាំងអស់ដែលបានជាប់ឈ្មោះជាទីក្រុងស្អាតជាច្រើនដង ទាំងលំដាប់ថ្នាក់ជាតិ និង​ អន្តរជាតិ។ តោះយើងមកមើលកន្លែងទស្សនាកំសាន្តមួយចំនួនដែលយើងអាចដើរមើលបាន ពេលដែលយើងស្នាក់នៅក្រុងបាត់ដំបង ហើយចង់ធ្វើដំណើរដោយម៉ូតូជួល។​ ១  សាលាខេត្តបាត់ដំបង អាគារសាលាខេត្តបាត់ដំបង ជាកន្លែងដែលទេសចរគួរទស្សនាដំបូង និងមិនអាចខានបាន។ អាគារនេះធ្លាប់ជាផ្ទៈរបស់ស្តេចត្រាញ់មួយរូបគឺលោកម្ចាស់កថាថនឈុំ តាំងពីសម័យខេត្តនេះស្ថិតនៅក្រោមការត្រួតត្រារបស់សៀមមកម្លេះ។​ មកដល់សព្វថ្ងៃ ទីតាំងនេះជាសាលាខេត្តបាត់ដំបង និង ជាទើបតែរៀបចំឲ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រទៀតផង។​ ២ ស្ពានថ្មស្ទឹងសង្កែ ស្ថិតនៅទល់មុខនឹងអាគារសាលាខេត្តនេះតែម្តង យើងឃើញមានស្ពាន...