ដោយ៖ សែ ហ៊សេង សាកលភាវូបនីយកម្មតម្រូវឲ្យមនុស្សជាច្រើនជំពូកមានជំនាញក្នុងការប្រាស្រ័យទាក់ទងក្នុងបរិបទអន្តរវប្បធម៌។ ជាទូទៅ អ្នកដែលចង់ប្រាស្រ័យទាក់ទងល្អក្នុងអន្តរវប្បធម៌គួរតែមានជំនាញបីសំខាន់ដូចជា៖ ភាសា ដែលជាមូលដ្ឋានគ្រឹះនៃការប្រាស្រ័យទាក់ទង ការយល់ថាវប្បធម៌ផ្សេងគ្នា តែងមានលក្ខណៈផ្សេងគ្នានៃប្រពៃណី សីលធម៌ និងផ្នត់គំនិតជាដើម ឆន្ទៈ ក្នុងការទទួលយកភាពខុសគ្នាទាំងអស់នោះ។ ចំពោះចំណុចទីមួយ និង ទីពីរគឺពិតណាស់ យើងអាចរៀនបានយ៉ាងងាយស្រួល។ ដោយឡែកឆន្ទៈជាចំណុចមួយដែលយើងត្រូវស្វែងយល់ និងហ្វឹកហាត់ជាប្រចាំទើបអាចមានវាបាន។ កាលពីនៅក្មេងជាងនេះ ខ្ញុំសឹងតែមិនហ៊ានទទួលស្គាល់ខ្លួនឯង និងមិនមានភាពជឿជាក់លើខ្លួនឯងនោះទេ។ ដូចច្នេះ តើខ្ញុំនឹងទៅទទួលយកភាពខុសគ្នារបស់អ្នកដទៃបានយ៉ាងដូចម្តេចទៅ? ឆ្នាំ២០១១ ជាឆ្នាំដំបូងដែលខ្ញុំបានមើលការប្រកួតបវរកញ្ញាចក្រវាឡជាលើកដំបូង ហើយឆ្នាំនោះ អ្នកដែលទទួលបានជ័យជម្នះ គឺកញ្ញាមកពីប្រទេសអង់ហ្គោឡា ដែលគាត់មានស្បែកខ្មៅ។ ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមរៀនយល់ថាការដែលខុសគ្នា រឺខុសពីគេមិនមែនជារឿងអាក្រក់នោះទេ។ ការតាមដានការប្រកួតបវរកញ្ញាអន្តរជាតិបានធ្វើឲ្យខ្ញុំយល់ថាភា...