(រូបភាពពី ហ្វ៊េសប៊ុកផេកក្រុមយុវទូតស័្មគ្រចិត្ត) យុវជនដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព [English below] យុវជនកម្ពុជាយើងពិតជាពេញចិត្តណាស់ចំពោះការអភិវឌ្ឍដែលយើងមានសព្វថ្ងៃនេះ។ ក៍ប៉ុន្តែ តើយើងដែលចាប់អារម្មណ៍ទេថា ការអភិវឌ្ឍទាំងនេះប្រកបទៅដោយចីរភាព? ការអភិវឌ្ឍប្រកបដោយចីរភាព សម្តៅជាធម្មតាទៅលើការការរីកចម្រើនលើវិស័យនានា ដែលជាប្រយោជន៍ដល់មនុស្សជាតិ ប៉ុន្តែត្រូវធ្វើដោយជាក់ច្បាស់ថាប្រយោជន៍ទាំងនេះនឹងមិនប៉ះពាល់អាក្រក់ដល់ជីវិតរបស់អ្នកជំនាន់ក្រោយនោះទេ។ កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមយុវទូតស័្មគ្រចិត្ត និង អង្គការ CCC បានរៀបចំសន្និសីទយុវជនស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលទទួលបានការចូលរួមពីយុវជនច្រើនជាង១៥០នាក់ ដើម្បីរៀន និងពិភាក្សាលើប្រធានបទមួយនេះ។ (រូបភាពពី ហ្វ៊េសប៊ុកផេកក្រុមយុវទូតស័្មគ្រចិត្ត) តើអ្វីជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ? គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) គឺជារបៀបវីរៈដែលអនុម័តដោយអ្នកដឹកនាំពិភពលោក ដើម្បីមនុស្សជាតិ និងភពផែនដី ឱ្យសម្រេចបានត្រឹមឆ្នាំ២០៣០។ ជាលក្ខណៈសាកល គោលដៅសរុមមានចំនួន១៧ តែកម្ពុជាមានគោលដៅលើសមួយគឺ ការបោសសម...